វគ្គបណ្តុះបណ្តាលផ្សព្វផ្សាយបច្ចេកទេសលើផលិតកម្មដំណាំដំឡូងមីដល់កសិករ
ចេញ​ផ្សាយ ១០ មេសា ២០១៩
232

ថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៩ លោក ហៃ វាសនា ប្រធានការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម សហការជាមួយ ការិយាល័យកសិកម្មស្រុកវ៉ារិន បានបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយបច្ចេកទេសលើផលិតកម្មដំណាំដំឡូងមីដល់កសិករ នៅភូមិស្វាយស ឃុំស្វាយស ស្រុកវ៉ារិន ដូចទៅតាមផែនការសកម្មភាពថវិកាកម្មវិធីឆ្នាំ២០១៩ ដែលការិយាល័យបានគ្រោងក្នុងទម្រង់ P3។ ក្នុងគោលបំណង៖ផ្សព្វផ្សាយបច្ចេកទេសដាំដុះដំណាំដំឡូងមី តាមលក្ខណៈបច្ចេកទេស ដែលមានដំណើរតាំងពីការដាំ រហូតដល់ពេលប្រមូលផល ព្រមទាំងបច្ចេកទេសក្រោយពេលប្រមូលផល។
វគ្គបណ្តុះបណ្តាលនេះមានកសិករចូលរួមសរុបចំនួន២៧នាក់ (ស្រី២០នាក់) ។
លោក ម៉ាន់ សុឃន់ ប្រធានការិយាល័យកសិកម្មស្រុកវ៉ារិន បានមានប្រសាសន៍ថា  ប្រជាកសិករក្នុងស្រុករបស់លោក តែងស្នើសុំឲ្យបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសលើផលិតកម្មដំឡូងមីនេះ ដូចនេះហើយ សូមថ្លែងអំណរគុណដល់ លោកប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានលើកគម្រោងនេះឡើង គឺដើម្បីផ្តល់តាមសំណូមពររបស់ប្រជាកសិករ ។

ចំនួនអ្នកចូលទស្សនា
Flag Counter