កាលពីថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់គ្នា បានធ្វើពលកម្ម សម្អាត និងរៀបចំសោភណ្ឌភាព ខាងក្នុង និងជុំវិញអាគាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ហើយនៅពេលរសៀលបានប្រារព្ធពិធីសូត្រមន្តប្រោះព្រហ្មលើករាសី ទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ដែលនឹងមកដល់នាពេលខាងមុខនេះ ដើម្បីសុំពរជ័យ សិរីសួស្តី គ្រប់ប្រការ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ឲ្យជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យគ្រប់ភារកិច្ចរបស់ខ្លួន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម