ថ្ងៃសៅរ៍ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផល ចុះត្រួតពិនិត្យ តាមដានការធ្វើនេសាទរបស់ប្រជានេសាទ នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង។ ជាមួយគ្នានោះដែរ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ និងថ្នាក់ដឹកនាំខណ្ឌរដ្ឋជលផល បានសួរព័ត៌មានអំពីការនេសាទរបស់ប្រជានេសាទ ដែលប្រើប្រាស់ឧបករណ៍នេសាទ ដូចជា មងរាយ លបសាច់អួន សៃយឺនកំពឹស អួនហ៊ុមដោយដៃ ព្រមទាំងអាជ្ញាធរ ដូចជាមេភូមិមាត់ខ្លា ប្រធានសហគមន៍នេសាទមាត់ខ្លា ប្រជានេសាទក្នុងសហគមន៍ ចាស់ព្រឹទ្ធាចារ្យ អំពីស្ថានភាព និងបញ្ហានានា ដែលពាក់ព័ន្ធនឹងវិស័យជលផលក្នុងខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម