ថ្ងៃព្រហស្បតិ៍៦រោចខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូ តំណាងឲ្យឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក គង់ ចន្ថា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបដែលបានទទួលមរណភាពក្នុងជន្មាយុ៥០ឆ្នាំ ដោយដាច់សសៃឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ ។ ក្នុងកម្មវិធីនេះ ក៏មានប្រគល់ថវិកាចំនួន៦លានរៀលរបស់សមាគមន៍មិត្តកសិកម្ម(ស.ប.ក) និងបច្ច័យចូលបុណ្យរបស់ឯកឧត្តមរដ្ឋមន្ត្រីចំនួន១លានរៀល ព្រមទាំងអង្ករនិងបច្ច័យរបស់អង្គភាពផ្សេងៗផង ដើម្បីជូនក្រុមគ្រួសារសពផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម