លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានចូលរួមក្នុងកម្មវិធីបើកវគ្គសិក្ខាសាលា ស្តីពីការគ្រប់គ្រងចំណីសត្វ
ចេញ​ផ្សាយ ២៦ មេសា ២០១៩
200

ថ្ងៃអង្គារ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានចូលរួមក្នុងកម្មវិធីបើកវគ្គសិក្ខាសាលា ស្តីពីការគ្រប់គ្រងចំណីសត្វ ក្រោមអធិបតីភាព លោក ស៊ាង សុខលីម ប្រធាននាយកដ្ឋាន ផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប។ គោលបំណងរបស់សិក្ខាសាលានេះគឺ ចង់បានប្រសិទ្ធភាព និងសុវត្តិភាពចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម ដែលធ្វើការនាំចេញ នាំចូល ការធ្វើអាជីវកម្ម ការផលិត និងការប្រើប្រាស់ ដើម្បីធានាបានសុខភាពសត្វ និរន្តភាពផលិតកម្មសត្វ សុវត្តិភាព និងគុណភាពផលិតផលសត្វ។ដែលមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន និងមន្រ្តីនៃការិយាល័យ ផលិតកម្ម និងបសុព្យាបាល ព្រមទាំងអាជីវករ/ក្រុមហ៊ុន លក់ចំណីសត្វ សរុបអ្នកចូលរួម ៧០ នាក់ ស្រ្តី ៨នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter