ការចុះត្រួតពិនិត្យ និងធ្វើអន្ដរាគមន៍លើការធ្វើចរន្តសត្វក្នុងខេត្តសៀមរាប
ចេញ​ផ្សាយ ២៦ មេសា ២០១៩
202

 លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញ ភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីសហការជាមួយអាជ្ញាធរពាក់ពន្ធ័ក្នុងស្រុកជីក្រែង ក្នុងការបន្តចុះត្រួតពិនិត្យ និងអន្ដរាគមន៍លើការធ្វើចរន្តសត្វ ក្នុងគោលបំណង ដើម្បីការពារជំងឺ ប៉េស្តជ្រូកអាព្រិច ជំងឺឆ្លងផ្សេងៗ និងការធានាដល់សុវត្ថិភាពអ្នកប្រើប្រាស់សាច់សត្វ។ អន្តរាគមន៍នេះ គឺត្រូវបានបាញ់ថ្នាំ សម្លាប់មេរោគ និងអនុវត្តលើគ្រប់យាន្តយន្ត ដែលដឹកជញ្ជូនសត្វ  ចេញ ចូល និងឆ្លងកាត់ នៅតាមបណ្តោយផ្លូវជាតិលេខ៦ មុនពេលអនុញ្ញាតឲ្យដឹកចូលទីសត្តឃាតដ្ឋាន ឬឆ្លងកាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter