សិក្ខាសាលាស្តីពីពង្រឹងសមត្ថភាពមន្ត្រីក្នុងការរៀបចំផែនការថវិកាកម្មវិធី
ចេញ​ផ្សាយ ២៩ មេសា ២០១៩
268

ថ្ងៃច័ន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ការិយាល័យផែនការ-គណនេយ្យនៃមន្ទីរកសិកម្មខេត្ត បានរៀបចំវគ្គសិក្ខាសាលាស្តីពីពង្រឹងសមត្ថភាពមន្ត្រីក្នុងការរៀបចំផែនការថវិកាកម្មវិធី ក្រោមអធិបតីភាព លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ លោក លោកស្រីប្រធានការិយាល័យ លោកនាយខណ្ឌរដ្ឋព្រៃឈើ នាយខណ្ឌរដ្ឋជលផល និងលោក លោកស្រីប្រធានការិយាល័យកសិកម្មក្រុង-ស្រុក សរុបចំនួន៤០នាក់ (ស្រី១១នាក់)។ ការរៀបចំវគ្គសិក្ខាសាលានេះក្នុងគោលបំណងសំខាន់ៗ ចំនួន៤ គឺ៖ ទី១).ចង់ពង្រឹងសមត្ថភាពមន្ត្រីឲ្យដឹងបន្ថែមពីដំណើរនៃការរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការថវិកាកម្មវិធីប្រចាំឆ្នាំ ទី២).បង្ហាញពីលទ្ធផល និងផ្សព្វផ្សាយលទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៨ ធៀបនឹងសូចនាករ ដែលបានគ្រោង ទី៣).ចង់ឲ្យមន្ត្រីទទួលបាន និងយល់ដឹងពីដំណើរត្រួតពិនិត្យ តាមដាន វាយតម្លៃ ការអនុវត្តថវិកាកម្មវិធី និងការបញ្ជូលក្នុងប្រព័ន្ធOnline  និងទី៥).ផ្សព្វផ្សាយពីនីតិវិធីស្នើសុំគោលការណ៍ចំណាយ ការអនុវត្ត ការទូទាត់ និងការរៀបចំរបាយការណ៍នានា។

ចំនួនអ្នកចូលទស្សនា
Flag Counter