វគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំអំពីការគ្រប់គ្រងមុខរបរឥណទានសហគមន៍កសិកម្
ចេញ​ផ្សាយ ២៩ មេសា ២០១៩
246

ថ្ងៃច័ន្ទ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ លោក ម៉ា សុខុម ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំអំពីការគ្រប់គ្រងមុខរបរឥណទានសហគមន៍កសិកម្ម ក្រោមអធិបតីភាព លោក ឡឹក ពឿក អភិបាលរងស្រុកអង្គរជុំ ដែលប្រព្រឹត្តទៅនៅការិយាល័យកសិកម្មស្រុកអង្គរជុំ ភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំ ។ ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ គឺមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំនៃសហគមន៍កសិកម្ម ដែលមានតួនាទីជាអ្នកដឹកនាំ ក្នុងការគ្រប់គ្រងលើមុខរបរឥណទានរបស់សហគមន៍កសិកម្ម ដែលស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងច្បាប់ស្តីពីសហគមន៍កសិកម្ម។ជាមួយគ្នានេះដែរ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ក្រុមការងារនៃការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក លោកស្រីក្រុមការងារនៃការិយាល័យកសិកម្មស្រុកអង្គរជុំ លោក លោកស្រីបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល លោក លោកស្រីថ្នាក់ដឹកនាំសហគមន៍កសិកម្មមកពីស្រុកស្រីស្នំ វ៉ារិន ក្រឡាញ់ ពួក និងស្រុកអង្គរជុំ សរុបរួមចំនួន៤៥នាក់ (ស្រី១៦នាក់)។

ចំនួនអ្នកចូលទស្សនា
Flag Counter