សិក្ខាសាលាផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការឆ្នាំ២០២០-២០២២
ចេញ​ផ្សាយ ០២ ឧសភា ២០១៩
243

ថ្ងៃព្រហស្បត្តិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ លោក មាស ហ្វានី ប្រធានការិយាល័យផែនការ-គណនេយ្យ និងជាតំណាងលោកប្រធានមន្ទីរ និងលោក ហ៊ាង ចូច ជាមន្ត្រីទទួលបន្ទុកផ្នែកផែនការ-ស្ថិតិ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការឆ្នាំ២០២០-២០២២ ក្រោមអធិបតីភាព លោក ម៉ក់ ម៉ូនី ប្រធាននាយកដ្ឋានផែនការ-ស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ មានគោលបំណង៖ ទី១).ដើម្បីណែនាំនីតិវិធី និងតម្រង់ទិសលើការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឲ្យឆ្លើយតបទៅនឹងអាទិភាព និងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម ទី២).ពង្រឹងសមត្ថភាពអង្គភាពថវិកាទាំងថ្នាក់កណ្តាល និងរាជធានី ខេត្ត ក្នុងការរៀបចំ និងអនុវត្តផែនការសកម្មភាព និងថវិកាឲ្យមានប្រសិទ្ធភាពខ្ពស់។ ដែលការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ លោក- លោកស្រី ប្រធាន-អនុប្រធានការិយាល័យផែនការ-ស្ថិតិ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំង២៥រាជធានី–ខេត្ត និងមន្ត្រីផ្នែកផែនការ-ស្ថិតិ សរុបចំនួន៧០នាក់។ គួរបញ្ជាក់ផងដែរ សិក្ខាសាលានេះ ស្ថិតនៅសណ្ឋាគារ កំពតឌីយ៉ាម៉ង នៃទីរួមខេត្តកំពត ដែលមានរយៈពេល២ថ្ងៃ គឺចាប់ថ្ងៃទី២ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។

ចំនួនអ្នកចូលទស្សនា
Flag Counter