វគ្គបណ្តុះបណ្តាលពី ការប្រើប្រាស់ និងថែទាំគោយន្តកសិកម្ម
ចេញ​ផ្សាយ ០៣ មិថុនា ២០១៩
581

ថ្ងៃព្រហស្បត៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងទី ៣០ ខែឧសភា ឆ្នាំ ២០១៩  ការិយាល័យវិស្វកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នេសាទខេត្តសៀមរាបបានបើកវគ្គបណ្តុះបណ្តាលពី ការប្រើប្រាស់ និងការថែទាំគោយន្តកសិកម្ម ដល់ប្រជាកសិករនៅភូមិកញ្ចន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន ក្រោមអធិបតីភាពលោកស្រី ម៉ាត់  គីមសឺន អភិបាលរងស្រុកវ៉ារិន។ គោលបំណងគឺធ្វើបណ្តុះបណ្តាលកសិករដែលប្រើប្រាស់គោយន្តកសិករឲ្យមានការយល់ដឹកពីរៀបប្រើប្រាស់ និងធ្វើការថែទាំបានល្អដើម្បីកាត់បន្ថយចំណាយ។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីមន្ត្រីកសិកម្មស្រុកវ៉ាន  និងកសិករចំនួន៣៥នាក់ ស្រី១នាក់ ៕

ចំនួនអ្នកចូលទស្សនា
Flag Counter