ថ្ងៃសុក្រ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងទី ០៧ ខែមិថុនា ឆ្នាំ ២០១៩ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងលោក ហៃ វាសនា ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគម្រោងខ្សែច្រវាក់តម្លៃផលិតកម្មដំណាំស្រូវសរីរាង្គ ដែលរៀបចំដោយនាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ។ គោលបំណងនៃសិក្ខាសាលាគឺ ១-ផ្តល់ចំណេះដឹងបច្ចេកទេសអំពីផលិតកម្មដំណាំស្រូវសរីរាង្គដល់កសិករក្នុងសហគមន៍ ២-រៀបចំយន្តការទំនាក់ទំនងវិស័យឯកជន និងការធ្វើកសិកម្មតាមកិច្ចសន្យា ៣- ជំរុញផលិតកម្មស្រូវសរីរាង្គ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ សិក្ខាសាលានេះមានសិក្ខាកាមចូលរួមមកពីមន្ទីរកសិកម្ម ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងក្រុមហ៊ុន AMRU_Rice សរុប១៩នាក់ស្រី២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម