កិច្ចប្រជុំលើកទី២ ស្តីពីកិច្ចសហប្រតិបត្តិការក្រុមការងារមេគង្គឡាងឆាងលើវិស័យកសិកម្ម
ចេញ​ផ្សាយ ១២ មិថុនា ២០១៩
241

 

ថ្ងៃពុធ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោក ប៊ុនធឿន អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំលើកទី២ ស្តីពីកិច្ចសហប្រតិបត្តិការក្រុមការងារមេគង្គឡាងឆាងលើវិស័យកសិកម្ម នៅសណ្ឋាគារអប្សរាផាលេស ក្រុង សៀមរាប ក្រោមអធិបតីភាពលោកបណ្ឌិត ព្រំ សុម៉ានី ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និង លោក យ៉ាង យី អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន ។ ព្រមទាំងមានការអញ្ជើញចូលរួមផងដែរ មានគណៈប្រតិភូមកពីប្រទេសកម្ពុជា ចិន ឡាវ វៀតណាម ភូមា និងប្រទេសថៃ ។

ចំនួនអ្នកចូលទស្សនា
Flag Counter