វគ្គបណ្ដុះបណ្ដាលស្តីពីការពង្រឹងសេវាព័ត៌ទីផ្សារកសិកម្ម
ចេញ​ផ្សាយ ១២ មិថុនា ២០១៩
353

ថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោក មាស ហ្វានី ប្រធានការិយាល័យផែនការ-គណនេយ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានសហការជាមួយមន្ត្រីការិយាល័យកសិកម្មស្រុកសូទ្រនិគម បើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសេវាព័ត៌មានទីផ្សារកសិកម្ម ដល់ប្រជាកសិករនៅក្នុងភូមិសន្លោង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។ វគ្គបណ្ដុះបណ្ដាលនេះដែរ មានការចូលរួមពី លោក រៀល ណម ជំទប់ទី២ឃុំចាន់ស និងលោក ហៀង ណារិទ្ធ  ប្រធានក្រុមប្រឹក្សាឃុំចាន់ស និងមានការចូលរួមពីសំណាក់ប្រជាកសិករ សរុបចំនួន២២នាក់ (ស្រី១១នាក់) ។ក្នុងវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងចំនួន៤គឺទី១)-ផ្សព្វផ្សាយ និងការស្វែងយល់ពីព័ត៌មានទីផ្សារកសិកម្មទី២)-ស្វែងយល់ពីផែនការផលិត ការផ្គត់ផ្គង់ និងតម្រូវការទីផ្សារ ទី៣)-ការយល់ដឹងពីការភ្ជាប់បណ្តាលទីផ្សារកសិកម្ម រវាងអាជីវករ និងអាជីវករ រវាងកសិករ និងកសិករ រវាងកសិករ និងអាជីវករ ទី៤)-ការយល់ដឹងពីការប្រើបាស់smsលើព័ត៌មានទីផ្សារកសិកម្ម (តម្លៃផលិតផលកសិកម្ម នៅតាមទីផ្សារតាមខេត្ត)។

ចំនួនអ្នកចូលទស្សនា
Flag Counter