វគ្គបណ្ដុះបណ្ដាលស្តីពីការពង្រឹងសេវាព័ត៌មានទីផ្សារកសិកម្ម
ចេញ​ផ្សាយ ១៤ មិថុនា ២០១៩
351

ថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៩ ការិយាល័យផែនការ-គណនេយ្យ  សហការជាមួយមន្ត្រីការិយាល័យកសិកម្មស្រុកប្រាសាទបាគង និងអាជ្ញាធរឃុំកន្ទ្រាំង បានបើកវគ្គបណ្ដុះបណ្ដាលស្តីពីការពង្រឹងសេវាព័ត៌មានទីផ្សារកសិកម្ម នៅភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង  ខេត្តសៀមរាប  ក្រោមអធិបតីភាព  លោកស្រី ស្រះ ធីតា ជំទប់ទី១ ឃុំកន្ទ្រាំង  លោក មាស ហ្វានី  ប្រធានការិយាល័យផែនការ-គណនេយ្យ  និងលោក ឡុញ សារឿន អនុប្រធានការិយាល័យកសិកម្មស្រុកប្រាសាទបាគង។  ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ មនការអញ្ជើញការចូលរួមពីសំណាក់លោក លោកស្រីប្រជាកសិករ នៅក្នុងឃុំកន្ទ្រាំងសរុបចំនួន៥៥នាក់ (ស្រី៥០នាក់) វគ្គបណ្ដុះបណ្ដាលនេះ  មានគោលបំណងចំនួន៣គឺ
ទី១)-ផ្សព្វផ្សាយពីផែនការផលិតកសិផល  ដើម្បីបំពេញតម្រូវការទីផ្សារ
ទី២)-ចេះពីយុទ្ធសាស្ត្រក្នុងការចចារតម្រូវ និងការផ្សារភ្ជាប់រវាងកសិករ  និងអាជីវករ (ទីផ្សារ)
ទី៣)-ចេះពីការប្រើប្រាស់smsលើទូរស័ព្ទ ដើម្បីពីតម្លៃផលិតផលកសិកម្ម ទៅតាមទីផ្សារនៅក្នុងរាជធានីខេត្តទាំង២៥ខេត្តក្រុង។

ចំនួនអ្នកចូលទស្សនា
Flag Counter