-ព្រឹកថ្ងៃអាទិត្យ ១៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងសហការី បានជូនដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការី អញ្ជើញចុះពិនិត្យមើលសមិទ្ធិផលរបស់កសិករ ក្នុងគម្រោងស្តីពីការអភិវឌ្ឍន៍ និងពង្រីកការដាំដំណាំជាលក្ខណ: អាជីវកម្ម "ស៊ី អេ ឌី អេហ្វ កូដ" នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលគម្រោង នេះបានទទួលជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលនូវេលហ្សេឡង់ តាមរយ:កម្មវិធីសម្រប សម្រួលការអភិវឌ្ឍន៍មុខជំនួញកសិកម្ម កម្ពុជារបស់អង្គការ អាយ ឌី អ៊ី កម្ពុជា។
-ពេលរសៀលថ្ងៃដដែលឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ អមដំណើរដោយឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តមប្រតិភូកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងជលផល បានទស្សនៈកិច្ចចម្ការបង្កាត់ពូជឈើ៣ប្រភេទមានគ្រញូង ធ្នង់ និងត្រាច។ ឯកឧត្តម និងសហការី បានដាំដើមគ្រញូងចំនួន០៦ដើម ទុកជាកេរតំណែល និងជាអនុស្សាវរីយិ៍ នៅក្នុងបរិវេណមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាល នៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម