ថ្ងៃពុធ៩រោចខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ការិយាល័យនីតិកម្មកសិកម្ម បានបើកវគ្គបណ្តុះបណ្តាល ជម្រុញការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងជី ថ្នាំកសិកម្ម ស្តីពីការតម្រូវបមាណីស្តីពីការយល់ដឹងពីការតម្រូវស្លាកសញ្ញាព័ត៌មានលើសំបកវេចខ្ចប់ជីថ្នាំកសិកម្ម ក្រោមអធិបតីភាពលោកបណ្ឌិត ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ភន់ សុខុម អភិបាលរងស្រុក។ ដោយបានបង្រៀនទី១.អ្វីទៅជាសម្ភារកសិកម្មនិង កាតព្វកិច្ចអាជីវករ ២- ការយល់ដឹងពីស្លាកសញ្ញាព័ត៌មានលើសំបកវេចខ្ចប់ជី ថ្នាំកសិកម្ម។ ៣-បច្ចេកទេសគ្រប់គ្រងជីថ្នាំកសិកម្ម(ការតាំងលក់ដុំ លក់រាយប្រកបដោយសុវត្ថិភាព) ៤.ផលប៉ះពាល់និងហានិភ័យលើសុខភាពពេលប្រើប្រាស់ថ្នាំកសិកម្ម ៥.ការយល់ដឹងស្តីពីការតម្រូវបមាណីគុណភាពជីថ្នាំកសិកម្ម ៦.ការបោះចោលសំណល់ថ្នាំកសិកម្មប្រកបដោយសុវត្ថិភាព និង ប្រសិទ្ធភាព ក្រោយការប្រើប្រាស់រួច។ ៧.ថ្នាំកសិកម្មហាមឃាត់ និងចំណាត់ថ្នាក់ថ្នាំកសិកម្ម ៨.បង្ហាញច្បាប់ស្តីពីការគ្រប់គ្រងជីកសិកម្មអ្វីទៅជាជីកសិកម្មនិងបច្ចេកទេសគ្រប់គ្រង ការតម្រូវសារធាតុចិញ្ចឹមរបស់ដំណាំ៕សិក្ខាកាមចូលរួមមាន៖មន្ត្រី និងអជ្ញាធរដែនដី ០៩ស្រី០២នាក់អាជីវករ ០២នាក់ ស្រី០១នាក់ កសិករ ២២នាក់ ស្រី០៧នាក់ សរុប ៣១នាក់ ស្រី ១០នាក់។ កម្មវិធីធ្វើឡើងនៅការិយាល័យកសិកម្មស្រុក ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមកញ្ចប់ថវិកាកម្មវិធីឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម