ថ្ងៃសុក្រ១១កើត ខែអាសាឍឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ លោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ បានដឹកនាំមន្ត្រី ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ និងផ្សព្វផ្សាយគេហទំពរ៌បណ្ណាល័យកសិកម្ម ដែលរៀបចំដោយមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើការផ្សព្វផ្សាយគេហទំព័របណ្ណាល័យកសិកម្មអេឡិចត្រូនិចបានទូលំទូលាយ។ ធ្វើនៅមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ដែលមានអ្នកចូលរួមសរុប១៥នាក់(ស្រី១នាក់) ក្នុងនោះក្រុមការងារមកពីមជ្ឈមណ្ឌលព័ត៌មាននិងឯកសារកសិកម្មមាន៣នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម