ថ្ងៃសុក្រ១១កើតខែអាសាឍឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ លោកព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប និងមន្ត្រីជំនាញ៧រូប សហការជាមួយលោក ពៅ ប៊ុធឿន អភិបាលនៃគណៈអភិបាលស្រុកជីក្រែង បានបើកការប្រជុំផ្សព្វផ្សាយពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាដាលជម្ងឺសត្វពិសេសជម្ងឺប៉េស្តជ្រូកអាហ្រ្វិក ដោយមានការចូលរួមពី បងប្អូនអាជីវករពិឃាដសត្វ ដឹកជញ្ជូនសត្វ ដេប៉ូលក់ចំណីសត្វ-បសុឱសថ អ្នកចិញ្ចឹមជ្រូក ចំនួន៣៥នាក់ និងចែកខិប័ណ្ណចំនួន ៤៥០សន្លឹក។
ខ្លឹមសារ៖១/សារាចរណែនាំលេខ ២៣២កសក របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី៣០ ឧសភា ២០១៩ ស្តីពីវិធានការបន្ទាន់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺប៉េស្តជ្រូកអាហ្រ្វិក ២/សេចក្តីណែនាំលេខ ០០៤សណន ចុះថ្ងៃទី១៧ មិថុនា ២០១៩ របស់រដ្ឋបាលខេត្តសៀមរាប ស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺសត្វពិសេស ជម្ងឺប៉េស្តជ្រូកអាហ្វ្រិក ៣/វិធានការ៨ចំណុច ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺប៉េស្តជ្រូកអាហ្វ្រិក ៤/វិធានការបច្ចេកទេស ចលនាសត្វសំខាន់ៗមួយចំនួនទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម