ចុះពិនិត្យមើលស្ថានភាពគ្រោះរាំងស្ងួតដំណាំស្រូវ នៅក្នុងភូមិព្រះខ្សែត ឃុំស្លែងស្ពាន
ចេញ​ផ្សាយ ២៣ កក្កដា ២០១៩
219

នៅថ្ងៃអង្គារ៍ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោក ហៃ វាសនា ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រួមជាមួយលោក សាំង សុផល អនុប្រធានការិ.ក្សេត្រសាស្រ្ត និងលោកស្រី អែប សុលាន អនុប្រធានការិយាល័យកសិកម្មស្រុកស្រីស្នំ បានចុះពិនិត្យមើលស្ថានភាពគ្រោះរាំងស្ងួតដំណាំស្រូវ នៅក្នុងភូមិព្រះខ្សែត ឃុំស្លែងស្ពាន ដែលប៉ះពាល់ប្រមាណជា១៥០ ហ.ត ដែលស្ថិតនៅក្នុងតំបន់ខ្ពង់រាប ធ្វើឲ្យមិនអាចទឹកហូរចូលទៅដល់ស្រែ ដែលទទួលប៉ះពាល់នោះបាន។ ប៉ុន្តែក្នុងថ្ងៃនេះដែរ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសហការ និងជួយចុះអន្តរាគមន៍ ដោយបានដឹក និងនាំម៉ាស៊ីនបូមទឹកខ្នាតធំ ដើម្បីបូមទឹកសង្រ្គោះ ស្រូវដែលខ្វះទឹក និងបឹងអភិរក្សត្រីពូជ ព្រះខ្សែតផងដែរ ។ និយាយជារួមស្ថានភាពស្រូវនៅក្នុងស្រុកស្រីស្នំ ស្ថានភាពទឹកមានគ្រប់គ្រាន់ និងដំណាំស្រូវដុះលូតលាស់ល្អជាងស្រុក ដ៍ទៃ ទៀតក្នុងខេត្តសៀមរាប។  ក្នុងនោះដែរ ក្រុមការងារថ្នាក់ខេត្ត បានស្នើសុំឲ្យមន្ត្រីកសិកម្មស្រុក ត្រូវចុះពិនិត្យតាមដាន ស្ថានភាពលូតលាស់ដំណាំ និងត្រូវរាយការណ៍មកថ្នាក់ខេត្ត ឲ្យបានទាន់ពេលវេលាក្នុងករណីណាមួយ។

ចំនួនអ្នកចូលទស្សនា
Flag Counter