កម្មវិធីពិសាសាច់ជ្រូកសុវត្ថិភាព នៅមុខផ្សារលើធំថ្មី ខេត្តសៀមរាប
ចេញ​ផ្សាយ ៣០ កក្កដា ២០១៩
291

ថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងសហការី បានសហការជាមួយដៃគូអភិវឌ្ឍន៍នានា បានរៀបចំកម្មវិធីពិសាសាច់ជ្រូកសុវត្ថិភាព នៅមុខផ្សារលើធំថ្មី ខេត្តសៀមរាប ។ កម្មវិធីនេះ មានគោលបំណងគឺ ដើម្បីធ្វើការផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋ ក្នុងខេត្ត និងក្រៅខេត្ត ពិសេសភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទាំងអស់អាចពិសាសាច់ជ្រូកបានដោយសុវត្ថិ ដោយកុំមានក្តីបារម្ភណ៍ណាមួយឡើយ ស្របពេលការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក បានកើតឡើងខេត្តចំនួន០៥ នៅជាប់ប្រទេសវៀតណាមកន្លងមក។ សូមបញ្ជាក់ផងដែរ ថាប៉េស្តជ្រូកអាហ្វ្រិក មិនឆ្លងមកមនុស្សទេ ហើយមុនពេលដែលជ្រូកត្រូវបានពិឃាតដាក់លក់នៅលើទីផ្សារ គឺសុទ្ធតែត្រូវបានត្រួតពិនិត្យ ពីមន្ត្រីជំនាញរួចរាល់ហើយ ទើបអនុញ្ញាតឲ្យពិឃាត ឬអនុញ្ញាតឲ្យនាំចូលមកចែកចាយនៅក្នុងទីផ្សារ។

ចំនួនអ្នកចូលទស្សនា
Flag Counter