ព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីអត្ថប្រយោជន៍មន្ត្រីរាជការ ដល់បណ្តាការិយាល័យជំនាញចំណុះមន្ទីរ និងខណ្ឌរដ្ឋបាលជលផល សរុបចំនួន ៣០នាក់ ស្រី០៨នាក់ ក្នុងគោលបំណង ៖ ដើម្បីបង្កើន និងពង្រឹងសមត្ថភាពយល់ដឹងពីផលប្រយាជន៍មន្ត្រីរាជការ លើការងាររបបសន្តិសុខសង្គម(បសស),ប្រព័ន្ធគ្រប់គ្រងគុណផល,ការរៀបចំបៀវត្ស ការតំឡើងឋានន្តរស័ក ថ្នាក់ និងគ្រឿងឥស្សរិយយស។ វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយការិយាល័យរដ្ឋបាល-បុគ្គលិក គាំទ្រដោយថវិការកម្មវិធី នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម