ទិវាស្រែកសិករ ដើម្បីផ្សព្វផ្សាយពូជស្រូវខា១៥ និងការបង្ហាញឧបករណ៍ដាំស្រូវជាជួរ
ចេញ​ផ្សាយ ០៦ កញ្ញា ២០១៩
254

ថ្ងៃពុធ៦កើតខែភទ្របទឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៩ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក លោកអ៊ុច ចាន់ថុល តំណាងវិទ្យាស្ថាន IRRI កម្ពុជា ព្រមទាំងប្រធានការិយាល័យនានាក្រោមឱវ៉ាតមន្ទីរកសិកម្ម ការិយាល័យកសិកម្មស្រុក និងមន្ត្រីរាជការនៃមន្ទីរកសិកម្មខេត្ត បានប្រារព្ធទិវាស្រែកសិករ ដើម្បីផ្សព្វផ្សាយពូជស្រូវខា១៥ និងបង្ហាញឧបករណ៍ដាំស្រូវជាជួរ ដោយមានការសម្របសម្រួលពីវិទ្យាស្ថាន IRRI កម្ពុជា។ នៅភូមិតាចេក ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប អញ្ជើញចូលរួមជាគណះអធិបតីនាឱកាសនោះមាន តំណាងសហគមន៍ និងកសិករចូលរួមសរុប៧៥នាក់ មកពី៦ភូមិក្នុងឃុំសំរោងយា។    នាឱកាសនោះលោកប្រធានបានផ្តល់គ្រាប់ពូជស្រូវខា១៥ ដល់កសិករអ្នកចូលរួមដោយម្នាក់ៗទទួលបានគ្រាប់ពូជ២០គីឡូក្រាមនិងជី ដេអាប៉េ។ លោក ទា គឹមសុទ្ធ បានបញ្ជាក់ជូនអ្នកចូលរួមថា សកម្មភាពនេះគឺដើម្បីឆ្លើយតប និងចូលរួមស្តារការខូចខាតដោយគ្រោះរាំងស្ងួត និងផលិតគ្រាប់ពូជស្រូវសម្រាប់ប្រើប្រាស់រដូវបន្ទាប់។ ជាចុងក្រោយលោក ហៃ វាសនា និងលោក សាំង សុផល ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មខេត្ត បានផ្តល់ដំបូន្មានបច្ចេកទេសផលិតកម្មគ្រាប់ពូជ និងការប្រើប្រាស់ជីដល់កសិករចូលរួមផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter