នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្មខេត្តសៀមរាប បានរៀបចំសិក្ខាសាលាមួយស្តីពីការផ្សាព្វផ្សាយគោលគំនិតសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងបោះឆ្នោតជ្រើសរើសប្រតិភូតំណាង និងបេក្ខជនឈរឈ្មោះជាក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការត្រួតពិនិត្យសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា។ សមាសភាពចូលរួមក្នុងឱកាស នោះមាន៖ លោកអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម, លោកប្រធានមន្ទីរ កសិកម្មខេត្តសៀមរាប, លោកអនុប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ, ថ្នាក់ដឹកនាំសហភាព សហគមន៍កសិកម្ម និងថ្នាក់ដឹកនាំសហគមន៍កសិកម្មមកពីខេត្តសៀមរាបចំនួន ៤៩នាក់ ស្រី១៧ នាក់ និងមកពីខេត្តឧត្តរមានជ័យចំនួន៣២នាក់ស្រី៩នាក់ សរុបអ្នលរួមចំនួន៨១នាក់ ស្រី២៦នាក់។ ក្រោយពីធ្វើការផ្សព្វផ្សាយពីគោលគំនិតសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជារួចមក អង្គពិធីទាំងមូល បានរៀបចំការបោះឆ្នោតតាមខេត្តរៀងៗខ្លួន។ ចំពោះខេត្តសៀមរាប លទ្ធផលនៃការបោះឆ្នោត ជ្រើសរើសប្រតិភូតំណាង ទទួលបានចំនួន៦នាក់ ស្រី២នាក់ និងបេក្ខជនក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការត្រួតពិនិត្យចំនួន ២នាក់ស្រី ១នាក់។ សរុបប្រតិភូតំណាងសម្រាប់ខេត្តសៀមរាប មានចំនួន ១៤នាក់ស្រី៨នាក់ ក្នុងនោះមកពីសហភាពសហគមន៍ចំនួន៨នាក់ ស្រី៦នាក់ និងមកពី សហគមន៍កសិកម្មចំនួន៦នាក់ស្រី២នាក់។ ចំពោះលទ្ធផលជ្រើសរើស បេក្ខជនឈរឈ្មោះសម្រាប់ទៅ បោះឆ្នោតជាក្រុមប្រឹក្សាភិបាលនិងគណៈកម្មាធិការត្រួតពិនិត្យសម្ព័ន្ធ សហគមន៍កសិកម្មកម្ពុជា នាពេលខាងមុខនេះ ខេត្តសៀមរាបមានចំនួន ៥នាក់ ស្រី៣នាក់ ក្នុងនោះ មកពីសហភាពសហគមន៍ ចំនួន ៣នាក់ ស្រី ២នាក់ និងមកពីសហគមន៍កសិកម្មចំនួន ២នាក់ស្រី ១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម