ពីធីច្រូតស្រូវ នៅភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម ដើម្បីចូលរួមក្នុងកម្មវិធីទទួលទានអំបុកអបអរសារទរបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា និងដើម្បីចូលរួមការពារជាតិ សាសនា ព្រះមហាក្សត្ នៅព្រឹកថ្ងៃទី០៩ ខែ វិច្ឆិកា
ចេញ​ផ្សាយ ០៨ វិច្ឆិកា ២០១៩
302

ថ្ងៃសុក្រ១២កើតខែកត្តិកឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០១៩ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ បានដឹកនាំមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចុះធ្វើការច្រូតស្រូវ នៅភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម ដើម្បីយកមកដាល់អំបុក នៅព្រឹកថ្ងៃទី០៩ ខែ វិច្ឆិកា ក្នុងកម្មវិធីអកអំបុកអបអរសារទរបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា និងដើម្បីចូលរួមការពារជាតិ សាសនា ព្រះមហាក្សត្រ។ ឆ្លៀតក្នុងឱកាសនោះដែល លោកប្រធានមន្ទីរ បានធ្វើការវាស់ស្ទង់ទិន្នផលស្រូវដោយធ្វើការច្រូតយកសំណាកក្នុងស្រែ ហើយជាលិទ្ធផលឃើញថា ក្នុង០១ហិកតាទទួលបានទិន្នផលជាមធ្យម២,៦៥តោន។ ក្នុងកម្មវិធីនេះមានមន្ត្រីរាជការនៃមន្ទីរកសិកម្ម និងប្រជាកសិករចំនួន៥៥នាក់ ស្រី១៦នាក់ កម្មវិធីនេះបានប្រព្រឹកទៅដោយភាពសាមគ្គី រីករាយ និងស្និតស្នាលជាទីបំផុត។

ចំនួនអ្នកចូលទស្សនា
Flag Counter