ពិធីប្រគល់ថវិកាអំណោយឧបត្ថម្ភរបស់ឯកឧត្តមប្រធានសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា
ចេញ​ផ្សាយ ១៦ វិច្ឆិកា ២០១៩
515

នារសៀលថ្ងៃទី១៥ វិច្ឆិកា ២០១៩ លោកស្រី សរ រឺណេ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ និងសហការីមន្ត្រីរាជការ ព្រមទាំងលោក ចៅសង្កាត់ ក្រុមប្រឹក្សាសាលាកំរើក លោកមេភូមិ និងមន្ត្រីអជ្ញាធរមូលដ្ឋាន បានចូលរួមពិធីប្រគល់ថវិកាអំណោយឧបត្ថម្ភរបស់ឯកឧត្តមប្រធានសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា ជូនគ្រួសារសពលោក គង់ សាមឿក និងគ្រួសារសពលោក សូ ស៊ីណា អតីតថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្នុងមួយគ្រួសារ ចំនួន ៦.០០០.០០០រៀល និងអំណោយលោកប្រធានមន្ទីរ មានអង្ករ ៥០គក្រ មី០២កេស ទឹកសុទ្ធ០២កេស ទឹកត្រី០២យួរ និងទឹកស៊ីអ៊ីវ០២យួរ ក្នុង០១គ្រួសារ នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ចំនួនអ្នកចូលទស្សនា
Flag Counter