ពីធីសំណេះសំណាល ស្តីពីស្ថានភាពការងារកសិកម្ម និងបញ្ហាប្រឈមនានា ក្នុងពេលអនុវត្តការងារក្នុងឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
ចេញ​ផ្សាយ ២២ វិច្ឆិកា ២០១៩
229

ថ្ងៃសុក្រ១១រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាល  ស្តីពីស្ថានភាពការងារកសិកម្ម និងបញ្ហាប្រឈមនានា ក្នុងពេលអនុវត្តការងារក្នុងឆ្នាំ២០១៩នេះ ជាមួយលោក-លោកស្រីថ្នាក់ដឹកនាំមន្ទីរ ការិយាល័យជំនាញ និងខណ្ឌទាំងពីរ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។ ហើយក្នុងឳកាសនេះដែរ ឯកឧត្តម ក៏បានផ្តល់នូវអនុសាសន៍ល្អៗ ស្តីពីការងារផលិតដំណាំស្រូវ បន្លែ ផ្លែឈើ និងសត្វ ដើម្បីបំពេញតំរូវការប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងខេត្ត និងសម្រាប់នាំចេញផងដែរ។ ចុងបញ្ចប់ឯកឧត្តម បានថ្លែងអំណរគុណ និងកើតសសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រី ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម ដើម្បីបំរើប្រទេសជាតិមាតុភូមិ។

ចំនួនអ្នកចូលទស្សនា
Flag Counter