ថ្ងៃអង្គារ១៥រោច ខែកក្កិក ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ និងសហការី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាល និងចែកផ្តល់សម្ភារៈកសិកម្ម ពូជ ជី ថ្នាំកសិកម្ម និងសំបកការ៉ុង ដល់កសិករ ដែលទទួលរងគ្រោះដោយគ្រោះរាំងស្ងួត និងទឹកជំនន់ក្នុងរដូវវស្សា ឆ្នាំ២០១៩ ចំនួន១៤០គ្រួសារ នៅឃុំជីក្រែង ស្រុកជីក្រែង ដោយក្នុង ០១គ្រួសារ ទទួលបាន ជី០១ការ៉ុង ពូជស្រូវ ០១ការ៉ុង សំបកការ៉ុងសម្រាប់ច្រកដីស្ទាក់ទឹកទុក ថ្នាំកណ្តុរនិងសម្ភារៈមួយចំនួនទៀត។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីគណៈអភិបាលរងស្រុកជីក្រែង ,តំណាងក្រុមហ៊ុនលក់ថ្នាំ ជី កសិកម្ម , មន្ត្រីការិយាល័យកសិកម្មស្រុកជីក្រែង , មេឃុំជីក្រែង ព្រមទាំងបងប្អូនប្រជាកសិករក្នុងឃុំជីក្រែង សរុបចំនួន១៧៥នាក់,ស្រី៦៥នាក់ ។ ឆ្លៀតក្នុងឳកាសនោះដែរ លោកប្រធាន និងក្រុមការងារបានចុះពិនិត្យមើលការប្រមូលផលស្រូវ និងការចិញ្ចឹមជ្រូករបស់ប្រជាកសិករ នៅភូមិតារៀម ឃុំជីក្រែង ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម