សិក្ខាសាលា ស្តីពីតម្រូវការបណ្តុះបណ្តាលវិជ្ជាជីវៈវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
ចេញ​ផ្សាយ ០៥ ធ្នូ ២០១៩
235

ថ្ងៃព្រហស្បតិ៍​ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែ ធ្នូ​ ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលា ស្តីពីតម្រូវការបណ្តុះបណ្តាលវិជ្ជាជីវៈវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្រោមអធិបតី លោក ធីវ វណ្ណធីរ អនុប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងសហការី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គោលបំណងរបស់សិក្ខាសាលាគឺ ១-ធ្វើការណែនាំមន្ត្រីក្នុងការបំពេញព័ត៌មានសម្រាប់មន្ត្រីរាជការ ២-ស្វែងយល់ពីតម្រូវការបណ្តុះបណ្តាលជំនាញរបស់មន្ត្រីក្នុងការបង្កើនចំណេះដឹងលើវិជ្ជាជីវៈរបស់ខ្លួន ៣-ពិភាក្សាលើបញ្ហាផ្សេងៗរបស់មន្ត្រី។ សរុបមន្ត្រីបានចូលរួមមានចំនួន៧៥នាក់ ក្នុងនោះស្រី១៨នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter