ថ្ងៃចន្ទ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានរៀបចំសិក្ខាសាលាស្តីពីការបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០១៩ និងពិភាក្សាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ក្រោមអធិបតី លោកទា គឹមសុទ្ធ ប្រធានមន្ទីរ លោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរថ្នាក់ដឹកនាំការិយាល័យជំនាញ ខណ្ឌទាំងពីរ ទីប្រឹក្សាកម្មវិធីAspireទាំង០៣នាក់ ព្រមទាំងមន្ត្រីផ្នែកផែនការ។ គោលបំណងនៃសិក្ខាសាលាគឺទី១-ធ្វើការបូកសរុបលទ្ធផលការងារតាមការិយាល័យជំនាញ និងខណ្ឌទាំង២ ដែលបានអនុវត្តក្នុងឆ្នាំ២០១៩ដើម្បីត្រៀមធ្វើការបូកសរុបរបាយការណ៍សម្រាប់សន្និបាទឆ្នាំ២០១៩ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបនៅពេលខាងមុខ និងទី២ ធ្វើការផ្សព្វផ្សាយការរៀបចំផែនការសកម្មភាពរបស់មន្ទីររាជធានី ខេត្តឆ្នាំ២០១៩-២០២៣ របស់ក្រសួងកសិកម្ម។ ដែលមានអ្នកចូលរួមចំនួន៣០នាក់ស្រី០៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម