ថ្ងៃចន្ទ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបការងារកសិកម្មប្រចាំខែធ្នូ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តក្នុងឆ្នាំ២០២០ ព្រមទាំងប្រកាសផ្លាស់ប្តូរឡើងកាន់មុខដំណែងថ្មីរបស់មន្ត្រីរាជការ ក្រោមអធិបតី លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ ដែលមានការចូលរួមពីលោក ទីប្រឹក្សាគម្រោង ASPIRE លោក លោកស្រីថ្នាក់ដឹកនាំការិយាល័យ ចំណុះមន្ទីរ នាយ នាយរងខណ្ឌ នាយផ្នែក រដ្ឋបាលព្រៃឈើ ជលផល លោក លោកស្រី ប្រធានការិយា ល័យកសិកម្មក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ ។ កិច្ចប្រជុំការពិភាក្សាគ្នាលើកិច្ចការមួយចំនួនដូចជា៖ ១/ការងារបង្កបង្កើនផលក្នុងរដូវប្រាំងឆ្នាំ២០១៩នេះ។ ២/ស្ថានភាពសត្វតាមបណ្តាក្រុង-ស្រុក ទាំង១២។ ៣/បញ្ហាប្រឈមរបស់ខណ្ឌរដ្ឋបាលជលផល និងព្រៃឈើ។ ៤/ ការរៀបចំបទបង្ហាញតាមជំនាញនីមួយៗ ដើម្បីមន្ទីរធ្វើសន្និបាទបូកសរុបការងារនៅពេលខាងមុខ។ ៥/ ប្រកាសតែងតាំងលោក ហៃ វាសនា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែថ្នាក់លេខ១ ឲ្យកាន់មុខតំណែងជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ តទៅ ។ កិច្ចប្រជុំនេះមានអ្នកចូលរួមចំនួន៤១នាក់ ក្នុងនោះស្រី០៧នាក់ នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម