កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ មន្ត្រីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានសហការជាមួយអង្គការពន្លឺកុមារ ដែលជាដៃគូក្នុងគោលការណ៍កិច្ចសន្យាជួលអ្នកផ្តល់សេវាខាងក្រៅ របស់កម្មវិធីASPIRE បានចុះទៅបណ្តុះបណ្តាលក្រុមកសិករស្តីពីការដាំដំណាំបន្លែក្នុងផ្ទះសំណាញ់នៅភូមិក្រូច ភូមិត្រពាំងរុន និងក្របៅ ស្រុកជីក្រែង មានកសិករចូលរួមចំនួន៤៤នាក់ ស្រីចំនួន៣០នាក់ និងនៅភូមិសណ្តាយ ស្រុក បន្ទាយស្រី ខេត្តសៀមរាបមានកសិករចូលរួមចំនួន២៩នាក់ ស្រីចំនួន១១ នាក់។ គោលបំណងគឺដើម្បីឲ្យកសិករចេះប្រើប្រាស់ផ្ទះសំណាញ់ឲ្យអស់លទ្ធភាព និងផលប្រយោជន៍ជាច្រើនរបស់ផ្ទះសំណាញ់។ ក្រោយពីបានបណ្តុះបណ្តាលកសិករបានយល់ដឹងច្រើនពីផលប្រយោជន៍នៃផ្ទះសំណាញ់ ហើយបានសន្យាថានឹងសហការណ៍ឲ្យបានល្អក្នុងការប្រើប្រាស់ផ្ទះសំណាញ់របស់កម្មវិធីASPIRE ឲ្យដំណើរការទៅបានល្អ ដើម្បីធ្វើឲ្យវិស័យកសិកម្មកាន់តែរីកចំរើន។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា កសិករពិតជាអាចរកប្រាក់ចំណូលបានប្រសើរជាងមុន ដោយការប្រើប្រាស់ផ្ទះសំណាញ់ ក្នុងការដាំដុះដំណាំ ហើយមន្ទីរ ព្រមទាំងអង្គការជាដៃគូ នឹងខិតខំបន្តជួយកសិករតាមរយៈការផ្តល់ចំណេះដឹង និងបច្ចេកទេសល្អៗបន្ថែមទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម