មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មកសិករសាមគ្គី អភិវឌ្ឍន៍ ស្ថិតនៅភូមិឈូក ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប
ចេញ​ផ្សាយ ២៩ មករា ២០២០
767

ថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២០ លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងលោក ម៉ា សុខុម ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ព្រមទាំងសហការី បានចូលរួមក្នុងមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មកសិករសាមគ្គី អភិវឌ្ឍន៍ ស្ថិតនៅភូមិឈូក ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ក្រោមអធិបតីភាព លោក ពិន សារិន អភិបាលរងស្រុកសូទ្រនិគម   និងមានការអញ្ជើញចូលរួមពី ក្រុមការងារអង្គការ ហ្គ្រេត   កសិកម្មស្រុកសូទ្រនិគម ក្រុមប្រឹក្សាឃុំខ្នារពោធិ៍ ឃុំកន្ទ្រាំង ក្រុមសន្សំបា្រក់ផងដែរ សមាជិកចូលរួមសរុប ៩៨នាក់ ស្រី៦០នាក់។  មហាសន្និបាតកំណើតបានសម្រេចនូវលទ្ធផលដូចខាងក្រោម៖១.ជ្រើសរើសថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ៨រូប ២.អនុម័តឈ្មោះសហគមន៍កសិកម្មកសិករសាមគ្គីអភិវឌ្ឍន៍ ៣.អនុម័តអាសយដ្ឋាន ភូមិឈូក ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ៤អនុម័តតម្លៃភាគហ៊ុន  ៥០ ០០០៛ ក្នុងមួយភាគហ៊ុន ៥.អនុម័តប្រាក់សមាជិកភាព ៥ ០០០៛។ 

ចំនួនអ្នកចូលទស្សនា
Flag Counter