មហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មប្រាំពីររស្មីស្រ្តីសាមគ្គី ស្ថិតនៅភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប
ចេញ​ផ្សាយ ០៦ កុម្ភៈ ២០២០
766

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី សរ រឺណេ អនុប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មប្រាំពីររស្មីស្រ្តីសាមគ្គី ស្ថិតនៅភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ក្រោមអធិបតីភាព លោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែង  និងអញ្ជើញជាភ្ញៀវកិត្តយស មានមកពីអង្គការដៃគូរ កសិកម្មស្រុក ក្រុមប្រឹក្សាឃុំសង្វើយ ឃុំឬស្សីលក ប្រធានសហភាពសហគមន៍កសិកម្ម  និងសមាជិក សមាជិកាសហគមន៍កសិកម្មផងដែរ។ សហគមន៍កសិកម្មប្រាំពីររស្មីស្រ្តីសាមគ្គី បានអនុវត្តមុខរបរចំនួន០៤ គឺ១-ឥណទានកសិកម្មខ្នាតតូច ២-ទិញ លក់ថ្នាំកសិកម្ម ៣-ទិញលក់ជីគីមី ៤-ទិញលក់ស្រូវពូជ។ ក្នុងដំណាច់ឆ្នាំ២០១៩ សហគមន៍កសិកម្មទទួលបានប្រាក់ចំណេញសុទ្ធ ចំនួន ១០ ៥៥១ ៥០០ រៀល។ ក្នុងនោះសហគមន៍ បានបែងចែកប្រាក់ចំណេញសុទ្ធ ដូចខាងក្រោម៖មូលនិធិបង្កើនទុន ២០% មូលនិធិបណ្តុះបណ្តាល ០៥% មូលនិធិទ្រទ្រង់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ០៥% មូលនិធិអភិវឌ្ឍន៍ជំនួញ ០៥% មូលនិធិសាងសង់អាគារ ០៧% ប្រាក់ចំណេញរក្សាទុក ១៨,៤០% ប្រាក់ភាគលាភសមាជិក ៤១,៦០% ប្រាក់ភាគលាភរបស់សមាជិក ទទួលបាន ១ ៥០០រៀលក្នុងមួយហ៊ុន។ ដើមទុនសម្រាប់ឆ្នាំ២០២០ មានចំនួន ៣៧៨ ៧៩២ ៣០០ រៀល។ បន្ថែមពីនេះ សមាជិក សមាជិកាសហគមន៍កសិកម្មបានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មី ចំនួន ០៣រូបផងដែរ។ សមាជិកចូលរួមក្នុងមហាសន្និបាតមានសរុប ៨៧នាក់ ស្រី៦៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter