សកម្មភាពចុះពង្រឹង តាមដាន និងត្រួតពិនិត្យការតាំងលក់ជីកសិកម្ម និងថ្នាំកសិកម្មនៅស្រុកពួក ខេត្តសៀមរាប
ចេញ​ផ្សាយ ០៦ កុម្ភៈ ២០២០
600

ថ្ងៃព្រហស្បតិ៍១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម នiងសហការី សហការជាមួយមន្រ្ដីការិយាល័យកសិកម្មស្រុកពួក  បានចុះពង្រឹងតាមដាន ត្រួតពិនិត្យការតាំងលក់ជីកសិកម្ម និងថ្នាំកសិកម្ម នៅឃុំកែវពណ៌ចំនួន០១ដេប៉ូ ឃុំចំបក់ហែរចំនួន០២ដេប៉ូ ឃុំសសរស្តម្ភចំនួន០១ដេប៉ូ និងឃុំព្រៃជ្រូកចំនួន០២ដេប៉ូ ជាលទ្ធផលមាន៖ ដេប៉ូចំនួន០៥កន្លែងមានវិញ្ញាបនបត្រឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈ និងមានលិខិត អនុញ្ញាតលក់ដុំ-លក់រាយសម្ភារកសិកម្មត្រឹមត្រូវក្នុងនោះដេប៉ូចំនួន០២កន្លែងមានលិខិតអនុញ្ញាតជិតផុតសុពលភាពប្រើប្រាស់ និងមានដេប៉ូ០១កន្លែងបានតាំងលក់សម្ភារកសិកម្ម ពុំបានឆ្លងវគ្គអប់រំបណ្តុះបណ្តាលសមត្ថ ភាពវិជ្ជាជីវៈនិងគ្មានលិខិតអនុញ្ញាត ដោយបានធ្វើកិច្ចសន្យាជាមួយម្ចាស់ដេប៉ូ០១កន្លែង តម្រូវឱ្យដាក់ពាក្យសុំឆ្លងវគ្គអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈនិងលិខិតអនុញ្ញាត បានតម្រូវឲ្យម្ចាស់ដេប៉ូដែលជិតផុតសុពលភាពលិខិតអនុញ្ញាតប្រញាប់ទាក់ទងទៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង/ស្រុក បានពន្យល់ការតាំងលក់សម្ភារកសិកម្មឲ្យបានត្រឹមត្រូវ  មានរបៀបរៀបរយនិងមានសណ្តាប់ធ្នាប់ និងបានតម្រូវឲ្យអាជីវករត្រូវជួយផ្សព្វផ្សាយពីវិធានសុវត្ថិភាពនៃការប្រើប្រាស់ថ្នាំកសិកម្មដល់កសិករបន្ថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter