មហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មគោកធ្លកលើសាមគ្គីមានជ័យ ស្ថិតនៅភូមិគោកធ្លក ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប
ចេញ​ផ្សាយ ០៧ កុម្ភៈ ២០២០
306

លោកស្រី សរ រឺណេ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ត្រី បានចូលរួមមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មគោកធ្លកលើសាមគ្គីមានជ័យ ស្ថិតនៅភូមិគោកធ្លក ឃុំគោកធ្លកលើ ស្រុកជីក្រែង ក្រោមអធិបតីភាព លោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែង  និងអញ្ជើញជាភ្ញៀវកិត្តយស មកពីអង្គការទស្សនៈពិភពលោក អង្គការលំនៅដ្ឋាន អាដដា-រីដា កសិកម្មស្រុក ក្រុមប្រឹក្សាឃុំគោកធ្លកលើ ប្រធានសហភាពសហគមន៍កសិកម្ម  និងសមាជិក សមាជិកា សហគមន៍កសិកម្មផងដែរ។ សហគមន៍កសិកម្មគោកធ្លកលើសាមគ្គីមានជ័យបានអនុវត្តមុខរបរចំនួន០៣ គឺទី១ ឥណទានកសិកម្មខ្នាតតូច ទី២ ការទិញលក់ជីគីមី ទី៣ ការទិញលក់ចំណីសត្វ។ ក្នុងដំណាច់ឆ្នាំ២០១៩ សហគមន៍កសិកម្មទទួលបានប្រាក់ចំណេញសុទ្ធ ចំនួន ១០ ២៩៧ ៤០០ រៀល ។  ក្នុងនោះសហគមន៍បានបែងចែកប្រាក់ចំណេញសុទ្ធ ដូចខាងក្រោម៖មូលនិធិបង្កើនទុន ២០% មូលនិធិបណ្តុះបណ្តាល ០៣% មូលនិធិទ្រទ្រង់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ០៥% មូលនិធិអភិវឌ្ឍន៍ជំនួញ ០៥%​ មូលនិធិសាងសង់អាគារ ០៧% ប្រាក់ចំណេញរក្សាទុក ១៥,៦៧% ប្រាក់ភាគលាភសមាជិក ៤៤,៣៣% ប្រាក់ភាកលាភរបស់សមាជិក ទទួលបាន ១ ៧០០  រៀលក្នុងមួយហ៊ុន។ ដើមទុនសម្រាប់ឆ្នាំ២០២០ មានចំនួន ១២៤ ០២៩ ៣០០ រៀល។ បន្ថែមពីនេះ សមាជិក សមាជិកាសហគមន៍កសិកម្មបានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មី ចំនួន ០២រូប ជំនួសថ្នាក់ដឹកនាំចាស់ ដែលបានលាលែងពីដំណែងផងដែរ។ ទន្ទឹមនឹងភាពជោគជ័យនេះ សហគមន៍ក៏បានជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា៖ សមាជិកមួយចំនួនសងត្រឡប់មកសហគមន៍ មានការយឺតយ៉ាវ   សមាជិកពុំទាន់មានទំនុកចិត្តក្នុងការផលិតស្រូវ ដើម្បីចុះកិច្ចសន្យាជាមួយក្រុមហ៊ុន។មហាសន្និបាតសមាជិកចូលរួមសរុប ១៤៤ នាក់ ស្រី៨៥ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter