ថ្ងៃទី១១.១២ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកវគ្គសិក្ខាសាលាស្តីពីការពិនិត្យវឌ្ឍនៈភាពការងារឆ្នាំ២០១៩ និងផ្សព្វផ្សាយការអនុវត្តផែនការសកម្មភាពថវិកាឆ្នាំ២០២០ ក្រោមអធីបតីភាព លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ ដែលរៀបចំឡើងដោយការិយាល័យផែនការ គណនេយ្យ និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ ការិ. ខណ្ឌ និងកសិកម្មក្រុង ស្រុក សរុបចំនួន៦៥នាក់ (ស្រី២៣នាក់) ។
វគ្គសិក្ខាសាលានេះ មានគោលបំណងចំនួន៥ ធំៗ គឺទី១).ផ្សព្វផ្សាយការយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជាមូលដ្ឋានក្នុងការលើកផែនការសកម្មភាពអនុវត្ត ឲ្យបានចំគោលដៅរបស់ក្រសួងចង់បាន និងការរួមចំណែកក្នុងអនុវត្តអភិវឌ្ឍន៍ជាតិ ទី២).ផ្សព្វផ្សាយ និងត្រួតពិនិត្យផលិតផលសម្រេចបានក្នុងឆ្នាំ២០១៩ ធៀបនឹងសូចនាករ ដែលបានគម្រោងទុក ដើម្បីជាមូលដ្ឋានក្នុងការកំណត់ និងកែលម្អផែនការសកម្មភាព និងផែនការឆ្នាំ២០២០ ទី៣).ផ្សព្វផ្សាយ និងការកំណត់សូចនាករ និងទិសដៅអនុវត្តឆ្នាំ២០២០ ទី៤).ផ្សព្វផ្សាយពីថវិកាកម្មវិធី តាមការិ.ជំនាញ និងគណនី ដើម្បីឲ្យចាប់ផ្តើមធ្វើផែនការលម្អិត និងអនុវត្តសកម្មភាពតាមការគ្រោងរបស់ជំនាញ និងទី៥).ផ្សព្វផ្សាយពីនីតិវិធីស្តីពីការទូទាត់ លើការចំណាយក្នុងការអនុវត្តផែនការសកម្មភាពតាមថវិកាកម្មវិធី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម