ប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ និងការទប់ស្កាត់ការធ្វើនេសាទឈ្នាងអូសលៀស ឬខ្ចៅរួមផ្សំដោយកម្លាំងម៉ាស៊ីន
ចេញ​ផ្សាយ ១៨ កុម្ភៈ ២០២០
265

ថ្ងៃច័ន្ទ០៩រោចខែមាឃឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ខែកុម្ភៈ គ​.ស២០២០   លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ពិន សារិន អភិបាលរង នៃគណៈអភិបាលស្រុកសូទ្រនិគម អមដំណើរដោយលោក ធិននី សុទ្ធី នាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប បានដឹកនំាកម្លំាង ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលសូទ្រនិគម សង្កាត់រដ្ឋបាលជលផលផ្សារលើនិងមន្រ្តីខណ្ឌរដ្ឋបាលជលផលសៀមរាប បានចូលរួមប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ និងការទប់ស្កាត់ការធ្វើនេសាទឈ្នាងអូសលៀស ឬខ្ចៅរួមផ្សំដោយកម្លាំងម៉ាស៊ីន របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ។    សមាសភាពអញ្ជើញចូលរួមមានៈ ក្រុមប្រឹក្សាឃុំកំពង់ឃ្លាំង អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប គណៈកម្មការសហគមន៏នេសាទ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង និងប្រជាអ្នកនេសាទ ដែលមានអ្នកចូលរួមសរុបចំនួន ១០២នាក់ ស្រ្តីចំនួន ១៩នាក់  ស្ថិតនៅទីធ្លាវត្តកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ។ បន្ទាប់មកលោកប្រធានមន្ទីរបានចុះត្រួតពិនិត្យការដាំសណ្តែកបាយ និងបានណែនាំដល់ប្រជាកសិករអំពីការប្រើប្រាស់ថ្នាំគីមីទៅលើដំណាំ។

ពេលរសៀល ក្រុមការងារចុះពិនិត្យមើលការយាមការពារកន្លែងអភិរក្សជលផលកំពង់ភ្លុក  និងបានចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទដោយឧបករណ៍ ប បានចំនួន ០១ ករណី នៅចំណុចភ្លើងឆេះ ឃុំកំពង់ឃ្លាំង វត្ថុល្មើសបានកាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖ឧបករណ៍ ប ចំនួន ០៦ គ្រឿង របាំងសាច់មង ប្រវែង ៧០០ ម៉ែត្រ ចម្រឹង ចំនួន ២០០ ដើមនិងបានលែងត្រីចំរុះ ចំនួន ១០ គក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter