ព្រឹកថ្ងៃច័ន្ទ ២កើត ខែផល្កុន ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោកស្រី ស រឺណេ អនុប្រធានមន្ទីរ និងថ្នាក់ដឹកនាំការិយាល័យផែនការ-គណនេយ្យ ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ការិយាល័យរដ្ឋបាល បុគ្គលិក និងការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានជួបប្រជុំជាមួយ លោកជូ ជ័យធីរិទ្ធ អនុប្រធាននាយកដ្ឋានដំណាំស្រូវ និងប្រតិភូក្រុមការងារអង្គការស្បៀង និងកសិកម្ម ដែលពិភាក្សាអំពីស្ថានភាពទូទៅនៃវិស័យកសិកម្មក្នុងខេត្តសៀមរាប ដើម្បីលើកគម្រោង ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ដែលងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ(Promoting Climate-Resilient Livelihoods in Rice-base Communities in the Tonle Sap Region) នៅសាលប្រជុំមន្ទីរកសិកម្មខេត្តសៀមរាប ដោយមានអ្នកចូលរួម១៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម