វគ្គបណ្ដុះបណ្ដាលស្តីពីវិធានសុវត្ថិភាព នៃការប្រើប្រាស់ជីកសិកម្ម-ថ្នាំកសិកម្ម
ចេញ​ផ្សាយ ០៦ មីនា ២០២០
213

ថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០          
ការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទ សហការណ៍ជាមួយគម្រោង សុី ស្មាត នៃអង្គការIDE  បានបើកវគ្គបណ្ដុះបណ្ដាលស្តីពីវិធានសុវត្ថិភាព នៃការប្រើប្រាស់ជីកសិកម្ម-ថ្នាំកសិកម្ម  ក្រោមអធិបតីភាព លោក    ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ។ ដោយធ្វើបទបង្ហាញចំណុចសំខាន់ៗ ដល់អាជីវករលក់ដុំលក់រាយសម្ភារកសិកម្មដូចជា ៖ ទី១/បង្ហាញអំពីលក្ខខណ្ឌនៃការជ្រើសរើសដេប៉ូតាំងលក់សម្ភារៈកសិកម្មល្អ និងដេប៉ូគំរូ(បង្ហាញដោយលោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម) ទី២/បង្ហាញស្តីពី ថ្នាំកសិកម្ម ស្លាកសញ្ញាព័ត៌មាន លើសំបកវេចខ្ចប់ ផលប៉ះពាល់នៃថ្នាំកសិកម្ម វិធានសុវត្ថិភាព នៃការប្រើប្រាស់ថ្នាំកសិកម្មនិងសុវត្ថិភាពចំណី អាហារ ព្រមទាំងបង្ហាញណែនាំវិធីសម្រាប់ការពារខ្លួនមុនពេល កំឡុងពេល និងក្រោយពេល ប្រើប្រាស់ថ្នាំកសិកម្ម(បង្ហាញដោយលោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម) និងទី៣/បង្ហាញស្តីពី បែបផែន និងចំណាត់ថ្នាក់ នៃថ្នាំកសិកម្ម (បង្ហាញដោយ កញ្ញា ចាន់ សុមនា បុគ្គលិកគម្រោង ស៊ី ស្មាត)។ កម្មវិធីនេះ ប្រព្រឹត្តិទៅនៅសាលប្រជុំធំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។   មានអ្នកចូលរួមជាអាជីវករ ២១នាក់ ស្រី០៦នាក់ សរុបអ្នកចូលរួម ២៩នាក់ ស្រី ០៩នាក់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter