នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប តំណាងឯកឧត្តមប្រធានសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា និងសហការី ព្រមទាំងលោក ខៀវ សត ចៅសង្កាត់ស្លរក្រាម លោកស្រី មាឃ ច័ន្ទមុនីរម្យ មេភូមិបឹងដូនប៉ា ជាមន្ត្រីអជ្ញាធរមូលដ្ឋាន បានធ្វើពិធីប្រគល់ថវិកាអំណោយឧបត្ថម្ភរបស់ឯកឧត្តមប្រធានសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា ជូនគ្រួសារសពលោក ជុំ សុផា អតីតមន្ត្រីរាជការរបស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ដោយរោគាពាធកន្លងមក នូវថវិកាចំនួន ៦ ០០០ ០០០រៀល និងអំណោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មានអង្ករ ៥០គក្រ មី០១កេស ទឹកសុទ្ធ០១កេស ទឹកត្រី០១យួរ និងទឹកស៊ីអ៊ីវ០១យួរ នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដើម្បីជួយសម្រាលទុក្ខលំបាករបស់គ្រួសារនៃសពបានមួយចំនួន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម