កិច្ចប្រជុំស្តីពីស្ថានភាពជំងឺសត្វ នៅស្រុកជីក្រែង
ចេញ​ផ្សាយ ១៣ មីនា ២០២០
211

ថ្ងៃសុក្រ៥រោចខែផល្គុនឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ខែមីនា ឆ្នាំ២០២០ លោកសឹម ធរដ្ឋ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោកភី ចាន់ធា មន្ត្រី  បានចុះប្រជុំជាមួយភ្នាក់ងារសុខភាពសត្វភូមិ ដែលអញ្ជើញមកពីឃុំទាំង១២នៅក្នុងស្រុកជីក្រែង ដើម្បីពិភាក្សាស្តីពីស្ថានភាពជំងឺសត្វគោ ក្របី ជ្រូក ជាពិសេសជំងឺសត្វបក្សី និងស្ថានភាពផលិតកម្មជ្រូករបស់កសិករ ចាប់ផ្តើមដាក់ចិញ្ចឹម ឡើងវិញក្រោយស្ថានភាពជំងឺប៉េស្តអាព្រិចបានស្ងប់ស្ងាត់ នៅភូមិបឹង ឃុំឬស្សីលក ដែលភាគច្រើនកសិករចិញ្ចឹមជ្រូកមេ ដើម្បីយកកូនលក់ ។ សរុបអ្នកចូលរួមមានចំនួន១២ នាក់ នៅការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកជីក្រែង។

ចំនួនអ្នកចូលទស្សនា
Flag Counter