ថ្ងៃអង្គារ១កើតខែចេត្រ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់
និងនេសាទខេត្តសៀមរាប និងសហការី បានចុះពិនិត្យស្ថានភាព និងជំរុញការងារដាំដុះដំណាំ និងការចិញ្ចឹមសត្វ របស់កសិករ ដើម្បីបំពេញឲ្យបានតាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងខេត្ត និងសម្រាប់នាំចេញ នៅស្រុកតាមផ្លូវជាតិ៦A មានដូចជា៖
-សហគមន៍ដាំបន្លែសុវត្ថិភាព នៅ សង្កាត់ក្របីរៀល ក្រុងសៀមរាប និង ស្រុកប្រាសាទបាគង
-ពិនិត្យកសិដ្ឋានចិញ្ចឹមត្រី រដ្ឋា ដា ចិញ្ចឹមត្រីសាច់ ចំនួន៨ស្រះ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប
-ពិនិត្យកសិដ្ឋានចិញ្ចឹមមាន់សាច់ ចំនួន២កសិដ្ឋាន មានមាន់សរុប ៦០០ ០០០ក្បាល នៅឃុំអន្លង់សំណរ និងឃុំគោកធ្លកក្រោម ស្រុកជីក្រែង។
-ពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូក និងគោ របស់ចាន់ សាវ៉ាន់ មានជ្រូកមេ ៣០ក្បាល ជ្រូកសាច់ ៨៥ក្បាល និងគោពូជ ២០ក្បាល នៅឃុំដំដែក ស្រុកសូទ្រនិគម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម