ថ្ងៃអង្គារ០១កើត ខែចែត្រ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ មន្ត្រីជំនាញ នៃការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចុះត្រួតពិនិត្យចរន្តសត្វតាមដងផ្លូវ នៅឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ដោយពិនិត្យលើរថយន្តដឹកសត្វចំនួន៦គ្រឿង ក្នុងនោះមានរថយន្ដដឹកជ្រូកសាច់ចំនួន៤គ្រឿង និងរថយន្ដដឹកមាន់ចំនួន២គ្រឿង។ រថយន្ដដឹតសត្វទាំង០៦គ្រឿងនេះមានច្បាប់អនុញ្ញាតដឹកជញ្ជូនត្រឹមត្រូវ និងតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ ។ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដាក់កំលាំងមន្ត្រីជំនាញតាមច្រកសំខាន់ ដែលមានចរាចរសត្វចេញ និងចូលក្នុងខេត្តសៀមរាប។ គោលបំណងទប់ស្តាក់ការនាំសត្វខុសច្បាប់ និងបញ្ហាជំងឺឆ្លងផ្សេងៗ ដើម្បីសុវត្តិភាពចំណីអាហាររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម