ថ្ងៃពុធ២កើតខែចែត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០២០ លោក ម៉ា សុខុម ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហការី បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងសហគមន៍កសិកម្ម ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ចំនួន១២សហគមន៍កសិកម្ម(ស្រុកជីក្រែងចំនួន១០សហគមន៍ និងស្រុកសូទ្រនិគម០២សហគមន៍) ដែលប្រព្រឹត្តិទៅ នៅភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ដោយបានប្រើប្រាស់ថវិកាតាមកម្មវិធីឆ្នាំ២០២០ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ វគ្គបណ្តាលនេះ មានគោលបំណង ជំរុញនិងពង្រឹងសមត្ថភាពសហគមន៍កសិកម្ម តាមរយៈការបណ្តុះបណ្តាល ដើម្បីឲ្យសហគមន៍កសិកម្ម ដំណើរការប្រកបដោយតម្លាភាព គណនេយ្យភាព និងនិរន្តរភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម