ពិធីសំណេះសំណាល សួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលករ ដែលបានវិលត្រលប់មកពីធ្វើការនៅប្រទេសថៃ ចំនួន ៥០នាក់ ស្រី២២នាក់ នៅឃុំជីក្រែង ស្រុកជីក្រែង
ចេញ​ផ្សាយ ២៦ មីនា ២០២០
197

ថ្ងៃព្រហស្បតិ៍ ៣រោច ខែចែត្រ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវថ្ងៃទី២៦ មីនា ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងសហការី បានចូលរួម ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលករ ដែលបានវិលត្រលប់មកពីធ្វើការនៅប្រទេសថៃ ចំនួន ៥០នាក់ ស្រី២២នាក់ នៅឃុំជីក្រែង ស្រុកជីក្រែង ក្រោមអធិបតីភាព ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណអភិបាលខេត្ត ព្រមទាំងអាជ្ញាធរ មូលដ្ឋាន និងមន្ត្រីសុខាភិបាលផងដែរ។ លោកទា គឹមសុទ្ធ បានណែនាំពីវិធានការអនាម័យ ដើម្បីទប់ស្កាត់ការឆ្លងជំងឺសួតធ្ងន់ធរ ដែលហៅថាកូវីត១៩ (Covid 19) ដែលកំពុងឆ្លងរាលដាលជាច្រើនប្រទេសក្នុងពិភពលោក និងបានឲ្យប្រជាពលករដែលទើបត្រលប់មកពីប្រទេសថៃទាំង៥០នាក់ ចូលរួមតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ដោយឲ្យរស់នៅដោយឡែកចំនួន១៤ថ្ងៃសិន ដើម្បីតាមដានសុខភាពរបស់ខ្លួនជៀសវាសចម្លងជំងឺទៅអ្នកដទៃ និងក្រុមគ្រួសារខ្លួន។ អង្គពីធីក៏មានការផ្តល់ជូនសម្ភារ:មួយចំនួនរួមមាន ក្រម៉ា ម៉ាស់ សាប៊ូ និងថ្នាំសម្លាប់មេរោគ  ជូនដល់ពួកគាត់ផងដែរ។ ក្រោយពីទទួលបានណែនាំ របស់គណអធិបតីរួចមក បងប្អូនដែលប្រជាពលករមានចិត្តសប្បាយរីករាយ និងសន្យាអនុវត្តតាមការណែនាំទាំងអស់នេះ ដើម្បីសុខសុវត្តិភាពខ្លួន និងសហគមន៍ទាំងមូល។ អាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណដល់ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណអភិបាលខេត្ត និងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងសហការី ដែលតែងតែមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋពេលមានទុក្ខធុរៈ។

ចំនួនអ្នកចូលទស្សនា
Flag Counter