សកម្មភាពចុះត្រួតពិនិត្យទីតាំងភ្លើងឆេះព្រៃលិចទឹក នៅស្រុកសូទ្រនិគម
ចេញ​ផ្សាយ ២៧ មីនា ២០២០
379

ថ្ងៃសុក្រ៤កើតខែចែត្រ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផលសៀមរាប សហការជាមួយកម្លាំងគណៈ បញ្ជាការ ឯកភាពរដ្ឋបាលស្រុកសូទ្រនិគម  ចុះត្រួតពិនិត្យទីតាំងភ្លើងឆេះព្រៃលិចទឹក ដែលបានឆេះកាលពីថ្ងៃទី ១៨ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចព្រៃលិចទឹកអភិរក្សសហគមន៍នេសាទព្រែកស្រមោច ឃុំកំពង់ឃ្លាំង និងព្រៃលិចទឹកអភិរក្សសហគមន៍នេសាទថ្នល់ដាច់ ឃុំដានរុន ។ បន្ទាប់មកចុះល្បាតនៅចាប់ពីចំណុចមាត់ពាមកំពង់ឃ្លាំង ដល់ចំណុចកន្ទូរ ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ដោយបានបង្ក្រាបបទល្មើសជលផលនេសាទប្រើប្រាស់ឧបករណ៍ ប បានចំនួន ០១ករណី ដោយដោយធ្វើកាប់ចោលនៅនិងកន្លែងរួមមាន៖ឧបករណ៍បចំនួន  ០៨គ្រឿង របាំងសាច់អួន ប្រវែង  ១០០០ម៉ែត្រ​ ចម្រឹងចំនួន ៧០០ដើមនិងបានលែងត្រីចំនួន១០គក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter