ថ្ងៃអង្គារ៨កើត ខែចែត្រ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយមន្ត្រីសម្របសម្រួលថ្នាក់ស្រុកនៃកម្មវិធីASPIRE បានចុះចែកពូជមាន់ខ្មែរ ចំនួន២២០ក្បាល ដល់កសិករចំនួន២២គ្រួសារ មកពី០៧ស្រុកគោលដៅក្នុងកម្មវិធី ASPIRE នៅទីតាំងឃុំសរសរស្តម្ភ និងចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវ តម្លៃស្រូវ/អង្ករ និងការប្រមូលទិញស្រូវ នៅស្រុកពួក។ បន្តចុះទៅស្រុកបន្ទាយស្រី ពិនិត្យកសិដ្ឋាន០១កន្លែង មានចំនួន២រោង ដែលសហការជាមួយស៊ីភី មានជ្រូក ១ ២០០ក្បាល និងមាន់សាច់ខ្មៅ២រោង មានមាន់ ២០ ០០០ក្បាល។ បន្ទាប់មកអមដំណើរ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ចុះមកពិនិត្យសិប្បកម្មកែឆ្នៃឬស្សីពកស្បាតធ្វើជាបំពុងបឺត សម្រាប់នាំចេញ ប្រមាណ១០ ០០០បំពុងក្នុង១ខែ នៅឃុំស្រែណូយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម