លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចុះពិនិត្យការងារកសិកម្មរបស់កសិករនៅស្រុកជីក្រែង
ចេញ​ផ្សាយ ០៦ មេសា ២០២០
816

ថ្ងៃច័ន្ទ១៤កើតខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៦ខែមេសា ឆ្នាំ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងសហការី សហការជាមួយមន្ត្រីការិយាល័កសិកម្ម ធនធានធម្ម និងបរិស្ថាន ស្រុកជីក្រែង បានចុះពិនិត្យការងារកសិកម្មរបស់កសិករនៅស្រុកជីក្រែងមានដូចជា៖

ទី១/ ចែកគ្រាប់ពូជបន្លែដល់កសិករក្នុងបណ្តុះអាជីវកម្មបន្លែ របស់កម្មវិធីASPIRE  

ទី២/ការចាក់ថ្នាំការពារជំងឺគោ ក្របី នៅភូមិត្រពាំងត្រាវ ភូមិម្កាក់ នៅឃុំគោកធ្លកក្រោមលើសត្វចំនួន ២០៥ក្បាល និង ភូមិដំរីឆ្លង ឃុំសង្វើយ បានសត្វចំនួន ១១៩ក្បាល ផ្តល់បសុឱសថដល់ភ្នាក់ងារសុខភាពសត្វភូមិចំនួន ៧ដប។

ទី/៣ ពិនិត្យការចិញ្ចឹមទាយកស៊ុត របស់កសិករឈ្មោះ ឃុត ចំប៉ា មានសត្វទាសរុបចំនួន ១ ១០០ក្បាល ផ្តល់ស៊ុតចំនួន ៩៥០គ្រាប់ ក្នុង១ថ្ងៃ នៅភូមិកំពុងស្នោរលិច ឃុំជីក្រែង។

ទី/៤ ចុះពិនិត្យកសិករដាំបន្លែ ចិញ្ចឹមមាន់ និងកង្កែប នៅភូមិត្រពាំងត្រាវ ឃុំគោកធ្លក្រោម ។

ទី/៥ ពិនិត្យការបង្កាត់ភ្ញាស់អន្ទង់ និងចិញ្ចឹមត្រីដំរី នៅភូមិស្តៅ ឃុំអន្លង់សំណរ។

ទី/៦ ពិនិត្យការចិញ្ចឹមត្រីឆ្តោរ របស់កសិករ២គ្រួសារ ចំនួន ៧ស្រះមានត្រីចំនួន ៣៥ ០០០ក្បាល នៅភូមិស្តៅ ឃុំអន្លង់សំណរ

ទី/៧ ពិនិត្យការចិញ្ចឹមត្រីប្រា របស់កសិករឈ្មោះជា ឈ្នះ ចំនួន៦ស្រះ មានត្រីចំនួន ៥០ ០០០ក្បាល នៅភូមិស្តៅ ឃុំអន្លង់សំណរ។

ទី/៨ ពិនិត្យការចិញ្ចឹមសត្វត្រចៀនកាំ របស់ឈ្មោះតាំង ឡៃ នៅភូមិ ស្វាយត្រដោក ឃុំអន្លង់សំណរ ស្រុកជីក្រែង។

ទី/៩ ពិនិត្យការចិញ្ចឹមត្រីរបស់កសិករឈ្មោះឡោ ប៊ុនលៀច នៅភូមិអន្លង់ចំបក់ ឃុំជីក្រែង ។

ទី/១០ បានធ្វើការផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណ ស្តីពីវិធានការការពារពីការឆ្លងជំងឺCovid 19  ដល់ប្រជាកសិករដែលបានចូលរួម។

កសិករនៅស្រុកជីក្រែងមានការបង្កើនការដាំដុះដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដែលជួយកាត់បន្ថយការនាំចូលបន្លែ និងសាច់ពីបរទេសបានមួយចំនួន។ កសិករមានភាពមមាញឹកខ្លាំងក្នុងការងាររបបកសិកម្ម ហើយពួកគាត់បានទទួលប្រាក់ចំណូរច្រើនពីមុខរបបរបស់គាត់ ដែលធ្វើឲ្យគ្រួសាររបស់គាត់បានកើនឡើងប្រសើរមួយកំរិតទៀត។ លោកប្រធានមន្ទីរ បានជំរុញឲ្យកសិករខិតខំបង្កើនការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងខេត្តនិងសម្រាប់ការនាំចេញ ហើយលោកប្រធានមន្ទីរ នឹងជំរុញឲ្យមន្ត្រី​ជំនាញចុះជួយលើបច្ចេកទេសដាំដុះ ការចិញ្ចឹមសត្វ និងខិតខំរកទីផ្សារល្អដល់កសិករ។

ចំនួនអ្នកចូលទស្សនា
Flag Counter