ពិធីសំណេះសំណាល សួរសុខទុក្ខ ផ្សព្វផ្សាយ និងអប់រំណែនាំដល់ពលករ ដែលបានទើបវិលត្រលប់មកពីធ្វើការនៅប្រទេសថៃ ចំនួន ៣៤នាក់ នៅឃុំជីក្រែង ស្រុកជីក្រែង។
ចេញ​ផ្សាយ ០៩ មេសា ២០២០
521

ថ្ងៃព្រហស្បតិ៍ ២រោចខែចេត្ រឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោកស្រី សរ រឺណេ អនុប្រធានមន្ទីរ និងសហការី ព្រមទាំងអជ្ញាធរ និងមន្ត្រីសុខាភិបាល ស្រុកជីក្រែង បានធ្វើពិធីសំណេះសំណាល សួរសុខទុក្ខ ផ្សព្វផ្សាយ និងអប់រំណែនាំដល់ពលករ ដែលបានទើបវិលត្រលប់មកពីធ្វើការនៅប្រទេសថៃ ចំនួន ៣៤នាក់ ស្រី១៤នាក់ ស្តីពីវិធីបង្កាការឆ្លងជំងឺខូវីត១៩(Covid19)  នៅឃុំជីក្រែង ស្រុកជីក្រែង។ លោកប្រធានមន្ទីរ បានស្នើឲ្យពលករ ដែលទើបត្រលប់មកពីធ្វើការនៅប្រទេសថៃ ឲ្យគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវរស់នៅឆ្ងាយពីគ្រួសារចំនួន១៤ថ្ងៃ និងធ្វើការតាមដានសុខភាពរបស់ខ្លួនជាប្រចាំ បើសិនមានអ្វីមិនស្រួលត្រូវធ្វើការរាយការណ៍ទៅគ្រូពេទ្យជាបន្ទាន់។ ក្នុងពិធីនេះ ក៏មានការផ្តល់ជូនសម្ភារ:មួយចំនួនរួមមាន ក្រម៉ា ម៉ាស់ សាប៊ូ និងថ្នាំសម្លាប់មេរោគ  ជូនដល់ពលករទាំង៣៤នាក់ និងផ្តល់ជូនម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិ ចំនួន ០២គ្រឿង ដល់មណ្ឌលសុខភាពជីក្រែង សម្រាប់ប្រើប្រាស់ ពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្នុងឃុំ និងផ្តល់ថវិកា ចំនួន ១ ០០០ ០០០រៀល សម្រាប់ជួសជុលសាលាឆទាន នៅភូមិកំពង់ស្នោកើត ឃុំជីក្រែង ផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter