ពិធីផ្តល់គ្រាប់ពូជបន្លែ ដល់កសិករក្នុងបណ្តុំផលិតកម្មបន្លែ នៅក្នុងឃុំចំនួន៣ ជាគោលដៅរបស់កម្មវិធីASPIRE ក្នុងស្រុកបន្ទាយស្រី
ចេញ​ផ្សាយ ០៩ មេសា ២០២០
549

ថ្ងៃព្រហស្បតិ៍ ២រោចខែចេត្រឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ និងជាអនុប្រធានកម្មវិធីASPIRE ខេត្តសៀមរាប លោក ហៃ វាសនា អនុប្រធានមន្ទីរ  និងមន្ត្រីរបស់កម្មវិធីASPIREថ្នាក់ខេត្ត សហការជាមួយមន្ត្រីសម្របសម្រួលកម្មវិធីASPIRE ស្រុកបន្ទាយស្រី បានធ្វើការផ្តល់គ្រាប់ពូជបន្លែ ដល់កសិករក្នុងបណ្តុំផលិតកម្មបន្លែ នៅក្នុងឃុំចំនួន៣ ជាគោលដៅរបស់កម្មវិធីASPIRE ក្នុងស្រុកបន្ទាយស្រី ដែលអនុវត្តដៃគូជាមួយអង្គការពន្លឺកុមារ។ លោកអនុប្រធាន ក៏បានផ្តល់ជូននូវបទពិសោធន៏ បច្ចេកទេសដាំដុះ ព្រមទាំងចូលរួមផ្សព្វផ្សាយស្តីពីវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩(Covid19)ដល់កសិករផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter